បទបញ្ញាត្តិនៃវេទិកា

I. បទបញ្ញាត្តិរួម:

 1. ត្រូវគោរពនូវបទបញ្ញាត្តិរួមជាដាច់ខាតនៅពេលដែលបានស្ម័គ្រចិត្តចូលរួមជាមួយវេទិកា ។

II. បទបញ្ញាត្តិក្នុងការតាំងនាម:

 1. - មិនត្រូវតាំងនាមទៅតាមនាមរបស់អ្នកដែលល្បីល្បាញ នាមអ្នកដឹកនាំបក្សនិងរដ្ឋ ឬក៏នាមរបស់វិរបុរស់។
 2. - មិនត្រូវតាំងនាមដែលមានអត្ថន័យពុំត្រឹមត្រូវ ពុំមានភាពបរិសុទ្ធ និងនាំឱ្យងាយនឹងមានការយល់ច្រឡំ ។

III. បទបញ្ញាត្តិអំពីអត្ថបទ:

 1. - ចំណងជើងរបស់អត្ថបទក៏ដូចជាមាតិកានៃអត្ថបទនិមួយៗដែលអាចប្រើជាភាសាខ្មែរ(ប្រើតួអក្សរខ្មែរ) ភាសាវៀតណាម(មានសញ្ញាសង្កត់សម្លេង) ឬភាសាអង់គ្លេសក៏បាន ។ អត្ថបទត្រូវមានសេចក្តីសង្ខេបក្នុងមាតិកាដែលទាក់ទងជាមួយនឹងចំណងជើង ។
 2. - ហាមដាច់ខាតក្នុងការសរសេរក្នុងវេទិកាដែលមានមាតិកានិងអត្ថន័យទាក់ទងទៅនឹងនយោបាយ។
 3. - អត្ថបទត្រូវមានមាតិកាទាក់ទងនឹងបន្ទប់ ទីតាំងក្នុងបន្ទប់ គឺដើម្បីចៀសវាងក្នុងការសរសេរខុសកន្លែង និងនាំឱ្យគ្មានរបៀបរៀបរយ ។
 4. - អត្ថបទដែលមានតំណភ្ជាប់(link) ត្រូវដាក់ចូលក្នុង Code (មាននិមិត្តសញ្ញាជា )។
 5. - សមាជិកមិនត្រូវបង្កើតអត្ថបទដែលមានមាតិកា និង ចំណងជើងដ៏ដែលៗដូចដែលមានមកស្រាប់ ។
 6. - ហាម​​ដាច់​​ខាត​​ក្នុង​​ការ​​ថត​​ចម្លង​​អត្ថបទ​​របស់​​សមាជិក​​ដទៃ​​ដើម្បី​​ផុសត៍ ប្រ​​សិន​​បើ​​ជា​​​ការ​ចាំបាច់​​នោះ​គឺ ត្រូវ​​ដាក់​​ចូល​​ទៅ​ក្នុង​សម្រង់​ពាក្យ​ពី​​ប្រភព​​ណា​​មួយ ។
 7. - ហាមដាច់ខាតក្នុងការថតចម្លងអត្ថបទពីវេទិកាដទៃ ដែលពុំទាន់បានការអនុញ្ញាតពីសំណាក់អ្នកនិពន្ធ ឬក៏ពុំច្បាស់លាស់ពីប្រភព ។
 8. - មិនសរសេរអត្ថបទដែលមានមាតិកាជាការបង្ករហេតុ ប្រមាថអ្នកដទៃឬប្រើពាក្យអាសអាភាសជាដើម ។ល។
 9. - ហាម​​ដាច់​​ខាត​​នូវ​​អត្ថបទ​ដែល​​មាតិកា​មាន​សេចក្តី​​ប្រមាថ ពាក្យ​បង្ខូច​ទៅ​លើ​អន្តរការី(Moderator) អ្នកគ្រប់គ្រង(Administrator) ព្រម​​ទាំង​អ្នក​​កិច្ចការ​​ក្រៅ​ក្រប​​ខណ្ឌ​របស់​វេទិកា ។
 10. - ហាមដាច់ខាតក្នុងការផ្សាយវ៉ែបសាយ ឬវេទិកាដទៃនៅក្នុងវេទិកា ដោយគ្មានការព្រមព្រៀងពីសំណាក់គណៈគ្រប់គ្រងនៃ Khmer24h.net ។
 11. - អត្ថបទទាំងឡាយដែលមានភាពធ្វើឲ្យខុសពីភាពដើម បេយ្យាលន័យ ភាពមិនយល់ព្រម ភាពហួសហេតុ ព្រមទាំងភាពផ្ទាល់ឬមិនផ្ទាល់ ។ បុគ្គលដែលមានចេតនាធ្វើឲ្យប៉ះពល់ដល់កិត្យានុភាពនៃ Khmer24h.net នឹងត្រូវលុបអត្ថបទនោះៗចោលដោយមិនចាំបាច់ផ្តល់ដំណឹងជាមុនទេ ដោយឡែកអ្នកផុសត៍អត្ថបទនោះៗ នឹងត្រូវដាស់តឿនឬត្រូវបិទការប្រើប្រាសដោយអត្តសញ្ញាណ ( ID) ។ សមាជិកទាំងឡាយ ដែលចូលរួមជាមួយវេទិកាដោយគោលបំណងចង់បំផ្លិចបំផ្លាញ នឹងត្រូវបិទ Nick មិនឲ្យប្រើប្រាសជារៀងរហូត ។
 12. - រាល់​​ការ​​ប្រ​​ព្រឹត្ត​​ល្មើស​​របស់​​សមាជិក​​ទាំងឡាយ នឹង​​ត្រូវ​​បាន​​គណៈ​​គ្រប់​​គ្រង​ដាស់​តឿន​ឬ​ក្រើនរំលឹក​ចំពោះ Nick ដែល​នឹង​យោង​ទៅ​លើ​កំរឹត​នៃ​ការ​បំពាន។
- រាល់បទល្មើសដែលក្រៅពីបទបញ្ញាត្តិខាងលើទាំងឡាយនោះ គណៈគ្រប់គ្រងមានសិទ្ធិដោះស្រាយទាំងស្រុងទៅតាមកំរឹត ។
- ក្រុមគណៈគ្រប់គ្រងនឹងមិនទទួលការខុសត្រូវចំពោះសមាជិកទាំងឡាយ ប្រើមាតិកាដែលបានតាំងនៅក្នុងវេទិកា ៕